នីតិវិធីនៃការចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម
Procedure of Company
Registration at Ministry of Commerce
១/
ឈ្មោះក្រុមហ៊ុន (Name of Company)
ឈ្មោះក្រុមហ៊ុនយើងអាចរើសតាមការពេញចិត្ត តែមិនត្រូវឱ្យជាន់ឈ្មោះក្រុមហ៊ុនដែលមានរួចហើយនោះទេ
ត្រូវប្រគល់ឱ្យមន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម
ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យមើលសិន
ថាឈ្មោះនេះមានក្រុមហ៊ុនផ្សេងប្រើប្រាស់ហើយ ឬ នៅព្រមទាំងកែតម្រូវអក្ខរាវិរុទ្ធ ឬ
សូរស័ព្ទ ជាភាសាខែ្មរ ទៅតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ដំណើរការនៃការស្រាវជ្រាវនិង
ពិនិត្យមើលឈ្មោះនេះ គេអាចធ្វើតែរយៈពេល ១ (មួយ) ម៉ោងតែប៉ុណ្ណោះ និងចំណាយតាមផ្លូវច្បាប់តែ៥(ប្រាំ)ដុល្លាអាមេរិក
(យោងតាមប្រកាសលេខ ១៦៣ MoC/M ២០០៤ ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០០៤)
ប៉ុន្តែតាមការជាក់ស្តែងគឺត្រូវចំណាយពេល ៥ (ប្រាំ) ថ្ងៃ និងចំណាយអស់ ១០ (ដប់)
ដុល្លាអាមេរិក។
២/
លក្ខន្តិកៈក្រុមហ៊ុន (Memorandum and Articles of Association)
លក្ខន្តិកៈរបស់ក្រុមហ៊ុន
អាចត្រូវបានធ្វើឡើងតាមលក្ខខ័ណ្ឌផ្សេងៗនៃសហកម្មសិទ្ធិករដោយខ្លួនឯងផ្ទាល់។លក្ខន្តិៈក្រុមហ៊ុនត្រូវមានជាភាសាខែ្មរ
៣ (បី) ច្បាប់ និងជាប្រថាប់ត្រានៃក្រសួងពាណិជ្ជកម្មហើយ)
ត្រូវតម្កល់ទុកនៅការិយាល័យរបស់ក្រុមហ៊ុន ហើយពីរច្បាប់ទៀតត្រូវតម្កល់ទុកជាឯកសារនៅក្រសួងពាណិជ្ជកម្ម។
លក្ខន្តិកៈក្រុមហ៊ុនទោះជាត្រូវសរសេរ ឬ បង្កើតឡើងតាមវិធីណាក៏ដោយ
ក៏លក្ខន្តិកៈរបស់ក្រុមហ៊ុនត្រូវចែងនូវលក្ខខ័ណ្ឌដូចខាងក្រោម៖
ក- នាមករណ៍របស់ក្រុមហ៊ុន។
ខ- ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គ- កម្មវត្ថុអាជីវកម្មនៃក្រុមហ៊ុន និង ការកំណត់នូវអាជីវកម្ម
ដែលក្រុមហ៊ុននោះធ្វើពាណិជ្ជកិច្ច។ កម្មវត្ថុអាជីវកម្មរបស់ក្រុមហ៊ុនអាចមានមួយ ឬ
ច្រើនប្រភេទ ដែលមិនផ្ទុយទៅនឹងបញ្ញតិណាមួយនៃច្បាប់។
ឃ- ដើមទុនត្រូវប្រកាសជារូបិយវត្ថុជាតិ។
ង- ចំណាត់ប្រភេទ និងចំនួនអតិបរមានៃភាគហ៊ុន
ព្រមទាំងតម្លៃចារឹកលើប័ណ្ណភាគហ៊ុនដែលត្រូវបានអនុញ្ញតឱ្យបោះចេញដោយក្រុមហ៊ុននោះ។
ច- ក្នុងករណីក្រុមហ៊ុនត្រូវអនុញ្ញាតឱ្យបោះប័ណ្ណភាគហ៊ុនលើសពីមួយប្រភេទហ៊ុន
នោះលក្ខន្តិកៈរបស់ក្រុមហ៊ុនត្រូវចែកចំនួនភាគហ៊ុនអតិបរមា
និងតម្លៃចារឹកលើប័ណ្ណភាគហ៊ុន ហើយត្រូវរៀបរាប់ពី សិទ្ធិ ឯកសិទ្ធិ ការរឹតត្បិត
និងលក្ខខ័ណ្ឌទាំងឡាយភ្ជាប់ទៅនឹងប្រភេទនិមួយៗនៃប័ណ្ណភាគហ៊ុននោះ។
ឆ- ក្នុងករណីប្រភេទភាគហ៊ុន ត្រូវបោះជាស៊េរី លក្ខន្តិកៈក្រុមហ៊ុននោះ ត្រូវអនុញ្ញាតឱ្យអភិបាលកំណត់ចំនួនភាគហ៊ុននៃស៊េរីមួយៗ
ដើម្បីកំណត់ប្លង់បែងចែកស៊េរីនិមួយៗ ហើយឈានទៅកំណត់ សិទ្ធិ ឯកសិទ្ធិ ការរឹតត្បិត
និងមានរបាយការណ៍ពីការកម្រិតនោះ។
ជ -
ក្នុងករណីបោះចេញការផ្ទេរ ឬ ការកាន់កាប់ប័ណ្ណភាគហ៊ុន
របស់ក្រុមហ៊ុនត្រូវហាមឃាត់ ពេលនោះត្រូវមានរបាយការណ៍ពីប្រសិទ្ធិភាព និង មានរបាយការណ៍ពីការកម្រិតនោះ។
ឈ- ឈ្មោះនិងអាសយដ្ឋានពិតប្រាកដ របស់សមាជិក្រុមហ៊ុនម្នាក់ៗ។
ញ- ចំនួនអភិបាល ឬ ចំនួនអប្បបរមា និងអតិបរមានៃអភិបាលរបស់ក្រុមហ៊ុននោះ។
៣-
អាសយដ្ឋានក្រុមហ៊ុន (Address of Company’s Office)
ដើម្បីបំពេញពាក្យសុំចុះបញ្ជីក្រុមហ៊ុន
ត្រូវមានអាសយដ្ឋានក្រុមហ៊ុនពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីកម្មសិទ្ធិករ ឬ សហកម្មសិទ្ធិករ ត្រូវមានកិច្ចសន្យាជួលទីតាំងធ្វើជាការិយាល័យ
របស់ក្រុមហ៊ុន ដែលនៅក្នុងកិច្ចសន្យានោះត្រូវមានចែងអំពីអាសយដ្ឋាន
និងតម្លៃឈ្នួលប្រចាំខែឱ្យបានច្បាស់លាស់។ តំម្លៃឈ្នួលប្រចាំខែ
នៃការជួលទីតាំងធ្វើជាការិយាល័យ
នឹងត្រូវពាក់ព័ន្ធដល់ការបង់ពន្ធកាត់ទុករបស់អ្នកជួលទីតាំងដល់នាយកដ្ឋានពន្ធដារ។
កិច្ចសន្យាជួលទីតាំងនេះត្រូវធ្វើឡើងជាភាសារខ្មែរចំនួន៣ (បី) ច្បាប់និង
ជាភាសាអង់គេ្លសចំនួនបីច្បាប់ (បើក្រុមហ៊ុនត្រូវការជាភាសាអង់គ្លេស)។ មួយច្បាប់ត្រូវតម្កល់ទុកនៅការិយាល័យក្រុមហ៊ុន
មួយច្បាប់ត្រូវរក្សាទុកនៅក្រសួងពាណិជ្ជកម្ម
និងមួយច្បាប់ទៀតត្រូវរក្សាទុកនៅនាយកដ្ឋានពន្ធដារ។
ប្រសិនបើក្រុមហ៊ុននោះជាក្រុមហ៊ុននោះជាក្រុមហ៊ុនតំណាង ឬ ជាក្រុមហ៊ុនសាខា ឬ
ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវមានអាស័យដ្ឋានរបស់ក្រុមហ៊ុនមេ និង
អាសយដ្ឋានរបស់នាយកក្រុមហ៊ុននៅឯបរទេស (បើនាយកក្រុមហ៊ុនជាជនបរទេស)។
ក្នុងករណីមានការប្តូរទីតាំងការិយាល័យក្រុមហ៊ុនថ្មី
នាយកក្រុមហ៊ុនត្រូវធ្វើលិខិតជូនដំណឹង
នឹងដាក់ពាក្យសុំប្តូរទីតាំងនេះទៅក្រសួងពាណិជ្ជកម្ម និង នាយកដ្ឋានពន្ធដារ។
៤- លិខិតបញ្ជាក់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារ
(Bank Certificate of Registered Capital Depositing)
ដើម្បីបង្កើតឡើងនូវក្រុមហ៊ុនមួយក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រសួងពាណិជ្ជកម្មតម្រូវឱ្យក្រុមហ៊ុនមានការតម្កល់ដើមទុនចំនួនយ៉ាងតិច ១០០០(មួយពាន់)
ដុល្លាអាមេរិក នៅក្នុងធនាគារជាមុនសិន
ហេតុដូច្នេះហើយក្រសួងពាណិជ្ជកម្មតម្រូវឱ្យមានលិខិតពីធនាគារ
ដែលបញ្ជាក់ថាក្រុមហ៊ុនមានលេខគណនី និងបានតម្កល់ដើមទុននៅក្នុងធនាគារពិតប្រាកដមែន។
ក៏ប៉ុន្តែ តាមការជាក់ស្តែងនៅពេលបច្ចុប្បន្ននេះ
ក្រុមហ៊ុនមិនចាំបាច់តម្កល់ដើមទុននៅធនាគារ ដើម្បីបានលិខិតបញ្ជាក់ពីធនាគារទេ
គឺមន្រ្តីទទួលបន្ទុកគ្រប់គ្រងនៃក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម
បានរៀបចំសំរួលចេញលិខិតពីធនាគារនេះ ឱ្យក្រុមហ៊ុនដើម្បីបំពេញបែបបទ
ពាក្យសុំចុះបញ្ជីក្រុមហ៊ុនដោយក្រុមហ៊ុនចំណាយ៨០ (ប៉ែតសិប) ដុល្លាអាមេរិក
បង់ទៅឱ្យមន្រ្តីទទួល បន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម។
៥- លិខិតប្រធានសិទ្ធិ
ឬ លិខិតតែងតាំង (Power Attorney or Appointment Letter)
ក្នុងករណីក្រុមហ៊ុនដែលត្រូវបង្កើតថ្មីជាក្រុមហ៊ុនតំណាង
ក្រុមហ៊ុនសាខា ឬ បុត្រសម្ព័ន្ធក្រុមហ៊ុន
ក្រសួងពាណិជ្ជកម្មតម្រូវឱ្យមានលិខិតប្រទានសិទ្វិ ឬ
លិខិតតែងតាំងសំរាប់នាយកក្រុមហ៊ុនពីក្រុមហ៊ុនមេ (ក្រុហ៊ុនដើម)។ លិខិតប្រទានសិទ្ធិ ឬ
លិខិតតែងតាំងសំរាប់នាយកក្រុមហ៊ុននេះ ត្រូវយកច្បាប់ដើម និង
មានការបញ្ជាក់ធានាពីមេធាវី ឬ ក្រុមហ៊ុនអ្នកច្បាប់ណាមួយនៅឯបរទេស ដោយបញ្ជាក់ថា
អ្នកប្រទានសិទ្ធិ ឬ អ្នកតែងតាំងនាយកនោះ
កំពុងស្ថិតនៅមានអំណាចដឹកនាំនៃក្រុមហ៊ុនមេ ដែលកំពុងមានដំណើរការជាធម្មតានាពេលបច្ចុប្បន្នកាល។
ក្នុងករណីក្រុមហ៊ុនជាក្រុមហ៊ុនរដ្ឋ ឬ ក្រុមហ៊ុនចម្រុះរដ្ឋ និង ឯកជន
ហើយមាននាយកគ្រប់គ្រងដឹកនាំជាបុគ្គលិក របស់រដ្ឋាភិបាល
នាយករូបនោះត្រូវមានការតែងតាំងឡើង ដោយអនុក្រឹត្យ។
៦- ត្រាក្រុមហ៊ុន (Stamp
of Company)
ត្រាក្រុមហ៊ុនចាំបាច់ត្រូវមានសំរាប់រាល់គ្រប់ទំរង់
នៃក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ត្រាក្រុមហ៊ុនត្រូវសរសេរដាក់ឈ្មោះរបស់ក្រុមហ៊ុនមេ ហើយនៅខាងក្រោមត្រូវសរសេរដាក់ថា
ករិយាល័យតំណាងពាណិកម្ម ឬ ការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម សំរាប់ក្រុមហ៊ុនតំណាង និង
ត្រូវសរសេរដាក់ថាសាខាក្រុមហ៊ុនសំរាបក្រុមហ៊ុនសាខា ដោយមានបន្ថែមពាក្យថា
កម្ពុជានៅក្នុងរង្វង់ក្រចក។ មន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុន
នៃក្រសួងពាណិជ្ជកម្មមានតួនាទីជាអ្នក ធ្វើត្រាឱ្យក្រុមហ៊ុន
ហើយក្រុមហ៊ុនត្រូវបង់ថ្លៃធ្វើត្រាចំនួន ១២ (ដប់ពីរ) ដុល្លាអាមេរិក ទៅតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម
លេខ ១៦៣ MoC/M ២០០៤ ចុះថ្ងៃទី២៣ ខែសីហ ឆ្នាំ២០០៤។ ក៏ប៉ុន្ថែ
ជាទូទៅក្រុមហ៊ុនបានធ្វើត្រាក្រុមហ៊ុន នេះដោយខ្លួនឯង
ហើយប្រថាបត្រានោះនៅលើក្រដាស់សមួយសន្លឹក ដើម្បីយកទៅតម្កល់ទុកជាឯកសារ
នៃគំរូត្រាក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម។ ទោះជាក្រុមហ៊ុនបានធ្វើត្រាដោយខ្លួនឯងក៏ដោយ
ក៏ក្រុមហ៊ុននៅតែត្រូវបង់ថ្លៃធ្វើត្រានោះទៅឱ្យក្រសួងពាណិជ្ជកម្មដដែល។
៧-
ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម (Application for Company Registration)
ពាក្យសុំចុះបញ្ជីពាណិជ្ជកម្មមានបីប្រភេទផ្សេងៗគ្នាទៅតាមទម្រង់ក្រុមហ៊ុនគឺៈ
១ -
ក្រុមហ៊ុនឯកកម្មសិទ្ធិ (Sole
Proprietorship)
២- ការិយាល័យតំណាង ឬ សាខាក្រុមហ៊ុនបរទេស (Representative
Office or Branch Company)
៣- ក្រុមហ៊ុនបុត្រសម្ព័ន្ធ (Subsidiary)
; ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ (General
Partnership) ; ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត (Limited
Partnership) ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
(Private Limited Company) និង
ក្រុមហ៊ុនមហាសជនទទួខុសត្រូវមានកម្រិត (Public Limited Company)។
ការបំពេញពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម
មានលក្ខណៈខុសគ្នាទៅតាមប្រភេទពាក្យសុំ តែជាទូទៅវាមានលក្ខណៈស្រដៀងគ្នា។ ក្នុងការបំពេញពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម
ដើម្បីដាក់ទៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មតម្រូវឱ្យ
មានសំណុំឯកសារភ្ជាប់ទៅជាមួយពាក្យសុំទៅតាមទម្រង់ក្រុមហ៊ុននិមួយៗដូចតទៅ៖
៧-១
សំណុំឯកសារនៃក្រុមហ៊ុនឯកកម្មសិទ្ធិ( Documents of Sole
Proprietorship)
ក-ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម (៣ច្បាប់)
ខ- ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់ឯកកម្មសិទ្ធិករ (៣ច្បាប់)
គ- រូបថត៤X៦ (៣សន្លឹក)
ឃ- ថតចម្លងលិខិតអនុញ្ញតធ្វើអាជីវកម្ម (បើសិនមាន)(៣ច្បាប់)
ង- ការប្រថាប់ត្រាធ្វើជាគំរូ (ករណីក្រុមហ៊ុនធ្វើត្រាដោយខ្លួនឯង)(៣សន្លឹក)។
៧.២- សំណុំឯកសារនៃការិយាល័យតំណាងឬ សាខាក្រុមហ៊ុនបរទេស(Documents
of Representative Office or Branch Company)
ក- ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម (ច្បាប់)
ខ- ច្បាប់ថតចម្លងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដើម
(ដោយមានការបញ្ជាក់ពីសារការី ថាពិតជាបានថតចំលងតាមច្បាប់ដើម) (៣ច្បាប់)។
គ-អត្ថបទបកប្រែលក្ខនិ្តកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដើម ជាភាសាខ្មែរ ឬ
ភាសាអង់គេ្លស (៣ច្បាប់)។
ឃ- ច្បាប់ថតចំលងវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើម
(ដោយមានការបញ្ជាក់ពីសារការី ថាពិតជាបានថតចំម្លងតាមច្បាប់ដើម) (៣ច្បាប់)។
ង- អត្ថបទបកប្រែវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម របស់ក្រុមហ៊ុនដើម ជាភាសាខ្មែរ
ឬ ភាសាអង់គ្លេស (៣ច្បាប់)។
ច- លិខិតប្រទានសិទ្វិ ឬលិខិតតែងតាំងអភិបាលទាំងអស់(យកច្បាប់ដើម៣ច្បាប់)។
ឆ- ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន និង ទិដ្ឋាការ របស់អភិបាលទាំងអស់
(៣ច្បាប់)។
ជ- រូបថត ៤x៦ របស់អភិបាលទាំងអស់(៣សន្លឹក)។
ឈ- កិច្ចសន្យាជួលទីស្នាក់ការ(៣ច្បាប់)។
ញ-អាសយដ្ឋានអចិន្រៃ្តនៅឯបរទេស របស់អភិបាលបើអភិបាលជាជនជាតិបរទេស។
ដ- ការប្រថាប់ត្រាធ្វើជាគំរូ (ករណីក្រុមហ៊ុនធ្វើត្រាដោយខ្លួនឯង) (៣សន្លឹក)។
៧.៣- សំណុំឯកសារនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ
ក្រុមហ៊ុនសហកម្មសិទ្ធិសហការកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និង ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ( Subsidiary; General Partnership; Limited Partnership;
Private Limited Company; and Public Limited Company)
ក- ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម(៣ច្បាប់)។
ខ- លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងថ្មី ជាភាសាខែ្មរ និង ជាភាលាអង់គេ្លស(បើក្រុមហ៊ុនត្រូវការ)
(៣ច្បាប់)។
គ- ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែននិងទិដ្ឋាការ របស់អភិបាលទាំងអស់
(៣ច្បាប់)។
ឃ- រូបថត៤x៦ របស់អភិបាលទាំអស់(៣សន្លឹក)។
ង- កិច្ចសន្យាជួលទីស្នាក់ការ(៣ច្បាប់)។
ច- អាសយដ្ឋានអចិន្រៃ្តនៅឯបរទេសរបស់អភិបាល បើអភិបាលជាជនជាតិបរទេស។
ឆ- លិខិតបញ្ជាក់ការរត់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារ។
ជ- ការប្រថាប់ត្រាធ្វើជាគំរូ (ករណីក្រុមហ៊ុនធ្វើត្រាដោយខ្លួនឯង) (៣សន្លឹក)។
៨- តំលៃសេវាកម្ម
នៃការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម(Cost for Company
Registration in Ministry of Commerce)។
យោទៅតាមប្រកាសលេខ
១៦៣ MoC/M ២០០៤ ចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០០៤
របស់ក្រសួងពាណិជ្ជកម្ម រាល់ក្រុមហ៊ុនពាណិជ្ជកម្មទាំអស់
ដែលត្រូវបានបង្កើតឡើងហើយបានប្រកបពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ត្រូវមានកាតព្វកិច្ចចុះបញ្ជីញណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ។
អ្នកដាក់ពាក្យសុំទាំងអស់ត្រូវបំពេញពាក្យសុំចុះបញ្ជីពាណិជ្ជពាណិជ្ជកម្ម
និងសំណុំឯកសារទំាងអស់នៅការិយាល័យចុះ បញ្ជីពាណិជ្ជកម្ម នាយកដ្ឋាន
នីតិកម្មនៃក្រសួងពាណិជ្ជកម្ម ។ អភិបាល ឬ
ម្ចាស់ក្រុមហ៊ុនត្រូវចុះហត្ថលេខាលើសំណុំឯកសារទាំងអស់នៅចំពោះមុខមន្រ្តីនៃនាយកដ្ឋាននីតិកម្ម
ដើម្បីភ្ទៀងផ្ទាត់ថា បន្ទាប់ពីបានបំពេញ
និងដាក់សំណុំឯកសារជូនការិយាល័យចុះបញ្ជីពាណិជ្ជកម្ម អភិបាល ឬ
ម្ចាស់ក្រុមហ៊ុនត្រូវបង់នូវតម្លៃសេវាកម្មដូចខាងក្រោម (តម្លៃតាមប្រកាសលេខ ១៦៣ MoC/M ២០០៤ ចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០០៤ របស់ក្រសួងពាណិជ្ជកម្ម)៖
១- ថ្លៃបង់ទៅរតនាគារ ៧០USD
២- ថ្លៃអាករចុះបញ្ជីពាណិជ្ជកម្ម ៣០ USD
៣-
ការស្រាវជ្រាវព័ត៌មានផ្ទៀងផ្ទាត់ឈ្មោះក្រុមហ៊ុន ៥USD
៤- បង់លេខចុះបញ្ជីពាណិជ្ជកម្ម ៥USD
៥- សភាពាជ្ជកម្ម ២០USD
៦- ចុះផ្សាយក្នុងព្រឹតិ្តពាណិជ្ជកម្ម ១០USD
៧- ត្រាក្រុមហ៊ុន ១២USD
៨-
ចុះផ្សាយក្នុងពាណិជ្ជកម្មព្រឹត្តឹប័ត្ររាជកិច្ច ៥USD
៩- មន្ទីរពាណិជ្ជកម្មក្រុង ២០USD
តម្លៃសរុបនៃការចុះបញ្ជីពាណិកម្ម
ៈ ១៧៧USD
តម្លៃនៃការចុះបញ្ជីពាណិជ្ជកម្មខាងលើនេះ
គឺជាតម្លៃទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនដែលបានអនុវត្តជាក់ស្តែងចំពោះក្រុមហ៊ុនទេ។
ជាធម្មតាអភិបាល ឬ
ម្ចាស់ក្រុមហ៊ុនដែលបានមកទំនាក់ទំនងសុំដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មដោយផ្ទាល់ជាមួយមន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម
ត្រូវបង់ថ្លៃចុះបញ្ជីពាណិជ្ជកម្ម ចំនួន៣៧០USD ទោះជាក្រុមហ៊ុននោះបានបង្កើត
ឬ ធ្វើសំណុំឯកសារណាមួយដោយខ្លួនឯករួចហើយក៏ដោយ។
៩-រយៈពេលនៃការចុះបញ្ជីពាណិជ្ជកម្ម
(Period of Company Registration)
ដំណើរការនៃការបំពេញបែបបទដាក់ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម
នៅការិយាល័យចុះបញ្ជីពាណិជ្ជកម្មនៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម នាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្មមានការត្រូតពិនិត្យសំណុំឯកសារ
និងសម្រេចជាជំហ៊ានៗដូចតទៅៈ
នីតិវិធី នៃសេវាកម្មការចុះបញ្ជីពាណិកម្ម
|

ឆ្លងតាមដំណើរការត្រួតពិនិត្យសំណុំឯកសារចុះបញ្ជីពាណិជ្ជកម្ម
ចំនួន៨(ប្រាំបី) ដំណាក់កាលដូចមានបង្ហាញជូននៅខាងលើនេះ ត្រូវប្រើរយៈពេលអស់៧
(ប្រាំពី) ថ្ងៃនៃថ្ងៃធ្វើការងារ គិតចាប់តាំងពីថ្ងៃដែលបានដាក់សំណុំឯកសារគ្រប់គ្រាន់
និងពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម ទៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម និង
ក្នុងករណីដែលសំណុំឯកសារទាំងនោះ ពុំមានកំហុសអ្វីទាំងអស់ ។ ក៏ប៉ុន្តែតាមការជាក់ស្តែង
ដំណើរការនៃការចុះបញ្ជីពាណិជ្ជកម្មនេះ ត្រូវប្រើរយៈពេលអស់ ១៥ (ដប់ប្រាំ)
ថ្ងៃនៃថ្ងៃធ្វើការងារ។
១០- វិញ្ញាបនប័ត្រ
និងអាជ្ញាប័ណ្ណបើកក្រុមហ៊ុន(Certificate and Approval Principal License)
វិញ្ញាបនប័ត្រ និង អាជ្ញាប័ណ្ណបើកក្រុមហ៊ុន និងបានចេញឱ្យដោយក្រសួងពាណិជ្ជកម្មសំរាប់រយៈពេល៩៩(កៅសិបប្រាំបួន)ឆ្នាំ។
ក្នុងករណីផុតអាណត្តិ៩៩ ឆ្នាំ ហើយក្រុមហ៊ុនចង់បន្តដំណើរការតទៅទៀត
ក្រុមហ៊ុនត្រូវដាក់ពាក្យសុំបន្តការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មម្តងទៀត។
អភិបាន ឬ ម្ចាស់ក្រុមហ៊ុនត្រូវដាក់តាំងបង្ហាញវិញ្ញាបនប័ត្រនៃការចុះបញ្ជីពាណិជ្ជកម្ម
នៅនឹងការិយាល័យរបស់ក្រុមហ៊ុនគ្រប់ពេលវេលា។