Tuesday, May 20, 2014

នីតិវិធីនៃការចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម



នីតិវិធីនៃការចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម
Procedure of Company Registration at Ministry of Commerce

/ ឈ្មោះក្រុមហ៊ុន (Name of Company)
          ឈ្មោះក្រុមហ៊ុនយើងអាចរើសតាមការពេញចិត្ត តែមិនត្រូវឱ្យជាន់ឈ្មោះក្រុមហ៊ុនដែលមានរួចហើយនោះទេ ត្រូវប្រគល់ឱ្យមន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យមើលសិន ថាឈ្មោះនេះមានក្រុមហ៊ុនផ្សេងប្រើប្រាស់ហើយ​ ឬ នៅព្រមទាំងកែតម្រូវអក្ខរាវិរុទ្ធ ឬ សូរស័ព្ទ​ ជាភាសាខែ្មរ ទៅតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ដំណើរការនៃការស្រាវជ្រាវ​និង​ ពិនិត្យមើលឈ្មោះនេះ គេអាចធ្វើតែរយៈពេល ១ (មួយ) ម៉ោងតែប៉ុណ្ណោះ និងចំណាយតាមផ្លូវច្បាប់តែ៥(ប្រាំ)ដុល្លាអាមេរិក (យោងតាមប្រកាសលេខ ១៦៣ MoC/M ២០០៤ ចុះថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០០៤) ប៉ុន្តែតាមការជាក់ស្តែងគឺត្រូវចំណាយពេល ៥ (ប្រាំ) ថ្ងៃ និងចំណាយអស់ ១០ (ដប់)​ ដុល្លាអាមេរិក។

/ លក្ខន្តិកៈក្រុមហ៊ុន (Memorandum and Articles of Association)
            លក្ខន្តិកៈរបស់ក្រុមហ៊ុន អាចត្រូវបានធ្វើឡើងតាមលក្ខខ័ណ្ឌផ្សេងៗនៃសហកម្មសិទ្ធិករដោយខ្លួនឯងផ្ទាល់។​លក្ខន្តិៈក្រុមហ៊ុនត្រូវមានជាភាសាខែ្មរ ៣ (បី) ច្បាប់ និងជាប្រថាប់ត្រានៃក្រសួងពាណិជ្ជកម្មហើយ) ត្រូវតម្កល់ទុកនៅការិយាល័យរបស់ក្រុមហ៊ុន ហើយពីរច្បាប់ទៀតត្រូវតម្កល់ទុកជាឯកសារនៅក្រសួងពាណិជ្ជកម្ម។ លក្ខន្តិកៈក្រុមហ៊ុនទោះជាត្រូវសរសេរ ឬ បង្កើតឡើងតាមវិធីណាក៏ដោយ​ ក៏លក្ខន្តិកៈរបស់ក្រុមហ៊ុនត្រូវចែងនូវលក្ខខ័ណ្ឌដូចខាងក្រោម៖
          - នាមករណ៍របស់ក្រុមហ៊ុន។
          -​ ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
          - កម្មវត្ថុអាជីវកម្មនៃក្រុមហ៊ុន និង ការកំណត់នូវអាជីវកម្ម ដែលក្រុមហ៊ុននោះធ្វើពាណិជ្ជកិច្ច។ កម្មវត្ថុអាជីវកម្មរបស់ក្រុមហ៊ុនអាចមានមួយ ឬ ច្រើនប្រភេទ ដែលមិនផ្ទុយទៅនឹងបញ្ញតិណាមួយនៃច្បាប់។
          - ដើមទុនត្រូវប្រកាសជារូបិយវត្ថុជាតិ។
          - ចំណាត់ប្រភេទ និងចំនួនអតិបរមានៃភាគហ៊ុន ព្រមទាំងតម្លៃចារឹកលើប័ណ្ណភាគហ៊ុនដែលត្រូវបានអនុញ្ញតឱ្យបោះចេញដោយក្រុមហ៊ុននោះ។
          - ក្នុងករណីក្រុមហ៊ុនត្រូវអនុញ្ញាតឱ្យបោះប័ណ្ណភាគហ៊ុនលើសពីមួយប្រភេទហ៊ុន នោះលក្ខន្តិកៈរបស់ក្រុមហ៊ុនត្រូវចែកចំនួនភាគហ៊ុនអតិបរមា និងតម្លៃចារឹកលើប័ណ្ណភាគហ៊ុន ហើយត្រូវរៀបរាប់ពី សិទ្ធិ ឯកសិទ្ធិ ការរឹតត្បិត និងលក្ខខ័ណ្ឌទាំងឡាយភ្ជាប់ទៅនឹងប្រភេទនិមួយៗនៃប័ណ្ណភាគហ៊ុននោះ។
          - ក្នុងករណីប្រភេទភាគហ៊ុន ត្រូវបោះជាស៊េរី លក្ខន្តិកៈក្រុមហ៊ុននោះ ត្រូវអនុញ្ញាតឱ្យអភិបាលកំណត់ចំនួនភាគហ៊ុននៃស៊េរីមួយៗ ដើម្បីកំណត់ប្លង់បែងចែកស៊េរីនិមួយៗ ហើយឈានទៅកំណត់ សិទ្ធិ ឯកសិទ្ធិ ការរឹតត្បិត​ និងមានរបាយការណ៍ពីការកម្រិតនោះ។
          - ក្នុងករណីបោះចេញការផ្ទេរ ឬ ការកាន់កាប់ប័ណ្ណភាគហ៊ុន របស់ក្រុមហ៊ុនត្រូវហាមឃាត់ ពេលនោះត្រូវមានរបាយការណ៍ពីប្រសិទ្ធិភាព និង មានរបាយការណ៍ពីការកម្រិតនោះ។
          - ឈ្មោះនិងអាសយដ្ឋានពិតប្រាកដ របស់សមាជិក្រុមហ៊ុនម្នាក់ៗ។
          - ចំនួនអភិបាល ឬ ចំនួនអប្បបរមា និងអតិបរមានៃអភិបាលរបស់ក្រុមហ៊ុននោះ។
- អាសយដ្ឋានក្រុមហ៊ុន (Address of Company’s Office)
            ដើម្បីបំពេញពាក្យសុំចុះបញ្ជីក្រុមហ៊ុន​ ត្រូវមានអាសយដ្ឋានក្រុមហ៊ុនពិតប្រាកដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីកម្មសិទ្ធិករ ឬ សហកម្មសិទ្ធិករ ត្រូវមានកិច្ចសន្យាជួលទីតាំងធ្វើជាការិយាល័យ របស់ក្រុមហ៊ុន ដែលនៅក្នុងកិច្ចសន្យានោះត្រូវមានចែងអំពីអាសយដ្ឋាន និងតម្លៃឈ្នួលប្រចាំខែឱ្យបានច្បាស់លាស់។ តំម្លៃឈ្នួលប្រចាំខែ នៃការជួលទីតាំងធ្វើជាការិយាល័យ នឹងត្រូវពាក់ព័ន្ធដល់ការបង់ពន្ធកាត់ទុករបស់អ្នកជួលទីតាំងដល់នាយកដ្ឋានពន្ធដារ។ កិច្ចសន្យាជួលទីតាំងនេះត្រូវធ្វើឡើងជាភាសារខ្មែរចំនួន៣ (បី) ច្បាប់​និង ជាភាសាអង់គេ្លសចំនួនបីច្បាប់ (បើក្រុមហ៊ុនត្រូវការជាភាសាអង់គ្លេស)។ មួយច្បាប់ត្រូវតម្កល់ទុកនៅការិយាល័យក្រុមហ៊ុន មួយច្បាប់ត្រូវរក្សាទុកនៅក្រសួងពាណិជ្ជកម្ម និងមួយច្បាប់ទៀតត្រូវរក្សាទុកនៅនាយកដ្ឋានពន្ធដារ។ ប្រសិនបើក្រុមហ៊ុននោះជាក្រុមហ៊ុននោះជាក្រុមហ៊ុនតំណាង ឬ ជាក្រុមហ៊ុនសាខា ឬ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវមានអាស័យដ្ឋានរបស់ក្រុមហ៊ុនមេ និង អាសយដ្ឋានរបស់នាយកក្រុមហ៊ុននៅឯបរទេស (បើនាយកក្រុមហ៊ុនជាជនបរទេស)។ ក្នុងករណីមានការប្តូរទីតាំងការិយាល័យក្រុមហ៊ុនថ្មី នាយកក្រុមហ៊ុនត្រូវធ្វើលិខិតជូនដំណឹង នឹងដាក់ពាក្យសុំប្តូរទីតាំងនេះទៅក្រសួងពាណិជ្ជកម្ម និង នាយកដ្ឋានពន្ធដារ។

- លិខិតបញ្ជាក់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារ (Bank Certificate of Registered Capital Depositing)
            ដើម្បីបង្កើតឡើងនូវក្រុមហ៊ុនមួយក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងពាណិជ្ជកម្មតម្រូវឱ្យក្រុមហ៊ុនមានការតម្កល់ដើមទុនចំនួនយ៉ាងតិច ១០០០(មួយពាន់) ដុល្លាអាមេរិក នៅក្នុងធនាគារជាមុនសិន ហេតុដូច្នេះហើយក្រសួងពាណិជ្ជកម្មតម្រូវឱ្យមានលិខិតពីធនាគារ ដែលបញ្ជាក់ថាក្រុមហ៊ុនមានលេខគណនី និងបានតម្កល់ដើមទុននៅក្នុងធនាគារពិតប្រាកដមែន។​ ក៏ប៉ុន្តែ តាមការជាក់ស្តែងនៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមិនចាំបាច់តម្កល់ដើមទុននៅធនាគារ​ ដើម្បីបានលិខិតបញ្ជាក់ពីធនាគារទេ គឺមន្រ្តីទទួលបន្ទុកគ្រប់គ្រងនៃក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម បានរៀបចំសំរួលចេញលិខិតពីធនាគារនេះ ឱ្យក្រុមហ៊ុនដើម្បីបំពេញបែបបទ ពាក្យសុំចុះបញ្ជីក្រុមហ៊ុនដោយក្រុមហ៊ុនចំណាយ៨០ (ប៉ែតសិប) ដុល្លាអាមេរិក បង់ទៅឱ្យមន្រ្តីទទួល បន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម។

- លិខិតប្រធានសិទ្ធិ ឬ លិខិតតែងតាំង (Power Attorney or Appointment Letter)
            ក្នុងករណីក្រុមហ៊ុនដែលត្រូវបង្កើតថ្មីជាក្រុមហ៊ុនតំណាង ក្រុមហ៊ុនសាខា ឬ បុត្រសម្ព័ន្ធក្រុមហ៊ុន ក្រសួងពាណិជ្ជកម្មតម្រូវឱ្យមានលិខិតប្រទានសិទ្វិ ឬ លិខិតតែងតាំងសំរាប់នាយកក្រុមហ៊ុនពីក្រុមហ៊ុនមេ (ក្រុហ៊ុនដើម)។ លិខិតប្រទានសិទ្ធិ ឬ លិខិតតែងតាំងសំរាប់នាយកក្រុមហ៊ុននេះ ត្រូវយកច្បាប់ដើម និង មានការបញ្ជាក់ធានាពីមេធាវី​ ឬ ក្រុមហ៊ុនអ្នកច្បាប់ណាមួយនៅឯបរទេស ​ដោយបញ្ជាក់ថា អ្នកប្រទានសិទ្ធិ​ ឬ​​ អ្នកតែងតាំងនាយកនោះ កំពុងស្ថិតនៅមានអំណាចដឹកនាំនៃក្រុមហ៊ុនមេ ដែលកំពុងមានដំណើរការជាធម្មតានាពេលបច្ចុប្បន្នកាល។ ក្នុងករណីក្រុមហ៊ុនជាក្រុមហ៊ុនរដ្ឋ ឬ ក្រុមហ៊ុនចម្រុះរដ្ឋ និង ឯកជន ហើយមាននាយកគ្រប់គ្រងដឹកនាំជាបុគ្គលិក របស់រដ្ឋាភិបាល នាយករូបនោះត្រូវមានការតែងតាំងឡើង ដោយអនុក្រឹត្យ។

- ត្រាក្រុមហ៊ុន (Stamp of Company)
            ត្រាក្រុមហ៊ុនចាំបាច់ត្រូវមានសំរាប់រាល់គ្រប់ទំរង់ នៃក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រាក្រុមហ៊ុនត្រូវសរសេរដាក់ឈ្មោះរបស់ក្រុមហ៊ុនមេ ហើយនៅខាងក្រោម​ត្រូវសរសេរដាក់ថា ករិយាល័យតំណាងពាណិកម្ម ឬ ការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម សំរាប់ក្រុមហ៊ុនតំណាង និង ត្រូវសរសេរដាក់ថាសាខាក្រុមហ៊ុន​សំរាបក្រុមហ៊ុនសាខា ដោយមានបន្ថែមពាក្យថា កម្ពុជានៅក្នុងរង្វង់ក្រចក។ មន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុន នៃក្រសួងពាណិជ្ជកម្មមានតួនាទីជាអ្នក ធ្វើត្រាឱ្យក្រុមហ៊ុន ហើយក្រុមហ៊ុនត្រូវបង់ថ្លៃធ្វើត្រាចំនួន ១២ (ដប់ពីរ) ដុល្លាអាមេរិក ទៅតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្ម លេខ ១៦៣ MoC/M ២០០៤ ចុះថ្ងៃទី២៣ ខែ​សីហ ឆ្នាំ២០០៤។ ក៏ប៉ុន្ថែ ជាទូទៅក្រុមហ៊ុនបានធ្វើត្រាក្រុមហ៊ុន នេះដោយខ្លួនឯង ហើយប្រថាបត្រានោះនៅលើក្រដាស់សមួយសន្លឹក ដើម្បីយកទៅតម្កល់ទុកជាឯកសារ នៃគំរូត្រាក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម។ ទោះជាក្រុមហ៊ុនបានធ្វើត្រាដោយខ្លួនឯងក៏ដោយ ក៏ក្រុមហ៊ុននៅតែត្រូវបង់ថ្លៃធ្វើត្រានោះទៅឱ្យក្រសួងពាណិជ្ជកម្មដដែល។

- ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម (Application for Company Registration)
            ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម​មានបីប្រភេទផ្សេងៗគ្នាទៅតាមទម្រង់ក្រុមហ៊ុនគឺៈ​
          - ក្រុមហ៊ុនឯកកម្មសិទ្ធិ (Sole  Proprietorship)
            - ការិយាល័យតំណាង ឬ សាខាក្រុមហ៊ុនបរទេស (Representative Office or Branch Company)
            -  ក្រុមហ៊ុនបុត្រសម្ព័ន្ធ (Subsidiary) ; ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ (General Partnership) ; ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត (Limited  Partnership) ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត (Private Limited Company) និង ក្រុមហ៊ុនមហាសជនទទួខុសត្រូវមានកម្រិត (Public Limited Company)
          ការបំពេញពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម មានលក្ខណៈខុសគ្នាទៅតាមប្រភេទពាក្យសុំ តែជាទូទៅវាមានលក្ខណៈស្រដៀងគ្នា។ ក្នុងការបំពេញពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម ដើម្បីដាក់ទៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មតម្រូវឱ្យ មានសំណុំឯកសារភ្ជាប់ទៅជាមួយពាក្យសុំទៅតាមទម្រង់ក្រុមហ៊ុននិមួយៗដូចតទៅ៖
-១ សំណុំឯកសារនៃក្រុមហ៊ុនឯកកម្មសិទ្ធិ( Documents of Sole Proprietorship)
            -ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម (៣ច្បាប់)
          - ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនរបស់ឯកកម្មសិទ្ធិករ (៣ច្បាប់)
          - រូបថត​៤X៦ (៣សន្លឹក)
          - ថតចម្លងលិខិតអនុញ្ញតធ្វើអាជីវកម្ម (បើសិនមាន)(៣ច្បាប់)
          - ការប្រថាប់ត្រាធ្វើជាគំរូ (ករណីក្រុមហ៊ុនធ្វើត្រាដោយខ្លួនឯង)(៣សន្លឹក)។
.- សំណុំឯកសារនៃការិយាល័យតំណាង​ឬ សាខាក្រុមហ៊ុនបរទេស(Documents of Representative Office or Branch Company)
            - ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម​ (ច្បាប់)
          - ច្បាប់ថតចម្លងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដើម (ដោយមានការបញ្ជាក់ពីសារការី ថាពិតជាបានថតចំលងតាមច្បាប់ដើម) (៣ច្បាប់)។
          -​អត្ថបទបកប្រែលក្ខនិ្តកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដើម ជាភាសាខ្មែរ ឬ ភាសាអង់គេ្លស (៣ច្បាប់)។
          - ច្បាប់ថតចំលងវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុនដើម (ដោយមានការបញ្ជាក់ពីសារការី ថាពិតជាបានថតចំម្លងតាមច្បាប់ដើម) (៣ច្បាប់)។
          - អត្ថបទបកប្រែវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម របស់ក្រុមហ៊ុនដើម ជាភាសាខ្មែរ ឬ ភាសាអង់គ្លេស (៣ច្បាប់)។
          - លិខិតប្រទានសិទ្វិ ឬលិខិតតែងតាំងអភិបាលទាំងអស់(យកច្បាប់ដើម៣ច្បាប់)។
          - ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន និង ទិដ្ឋាការ របស់អភិបាលទាំងអស់ (៣ច្បាប់)។
          - រូបថត ៤x៦ របស់អភិបាលទាំងអស់(៣សន្លឹក)។
          - កិច្ចសន្យាជួលទីស្នាក់ការ(៣ច្បាប់)។
          -អាសយដ្ឋានអចិន្រៃ្តនៅឯបរទេស របស់អភិបាលបើអភិបាលជាជនជាតិបរទេស។
          - ការប្រថាប់ត្រាធ្វើជាគំរូ (ករណីក្រុមហ៊ុនធ្វើត្រាដោយខ្លួនឯង) (៣សន្លឹក)។
.- សំណុំឯកសារនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនសហកម្មសិទ្ធិសហការកម្មសិទ្ធិទូទៅ
          ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និង ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ( Subsidiary; General Partnership; Limited Partnership; Private Limited Company; and Public Limited Company)
            - ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម​(៣ច្បាប់)។
          - លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងថ្មី ជាភាសាខែ្មរ និង ជាភាលាអង់គេ្លស(បើក្រុមហ៊ុនត្រូវការ) (៣ច្បាប់)។
          - ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែននិងទិដ្ឋាការ របស់អភិបាលទាំងអស់ (៣ច្បាប់)។
          - រូបថត៤x របស់អភិបាលទាំអស់(៣សន្លឹក)។
          - កិច្ចសន្យាជួលទីស្នាក់ការ(៣ច្បាប់)។
          - អាសយដ្ឋានអចិន្រៃ្តនៅឯបរទេសរបស់អភិបាល បើអភិបាលជាជនជាតិបរទេស។
          - លិខិតបញ្ជាក់ការរត់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារ។
          - ការប្រថាប់ត្រាធ្វើជាគំរូ (ករណីក្រុមហ៊ុនធ្វើត្រាដោយខ្លួនឯង) (៣សន្លឹក)។

- តំលៃសេវាកម្ម នៃការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម(Cost for Company Registration in Ministry of Commerce)
          យោទៅតាមប្រកាសលេខ ១៦៣ MoC/M ២០០៤ ចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០០៤ របស់ក្រសួងពាណិជ្ជកម្ម រាល់ក្រុមហ៊ុនពាណិជ្ជកម្មទាំអស់ ដែលត្រូវបានបង្កើតឡើងហើយបានប្រកបពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចចុះបញ្ជីញណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ។ អ្នកដាក់ពាក្យសុំទាំងអស់ត្រូវបំពេញពាក្យសុំចុះបញ្ជីពាណិជ្ជពាណិជ្ជកម្ម និងសំណុំឯកសារទំាងអស់នៅការិយាល័យចុះ បញ្ជីពាណិជ្ជកម្ម នាយកដ្ឋាន នីតិកម្ម​នៃក្រសួងពាណិជ្ជកម្ម ។ អភិបាល ឬ ម្ចាស់ក្រុមហ៊ុនត្រូវចុះហត្ថលេខាលើសំណុំឯកសារទាំងអស់នៅចំពោះមុខមន្រ្តីនៃនាយកដ្ឋាននីតិកម្ម ដើម្បីភ្ទៀងផ្ទាត់ថា បន្ទាប់ពីបានបំពេញ​​ និងដាក់សំណុំឯកសារជូនការិយាល័យចុះបញ្ជីពាណិជ្ជកម្ម អភិបាល ឬ ម្ចាស់ក្រុមហ៊ុនត្រូវបង់នូវតម្លៃសេវាកម្មដូចខាងក្រោម (តម្លៃតាមប្រកាសលេខ ១៦៣ MoC/M​ ២០០៤ ចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០០៤ របស់ក្រសួងពាណិជ្ជកម្ម)៖
          - ថ្លៃបង់ទៅរតនាគារ ៧០USD
            - ថ្លៃអាករចុះបញ្ជីពាណិជ្ជកម្ម ៣០ USD
            - ការស្រាវជ្រាវព័ត៌មានផ្ទៀងផ្ទាត់ឈ្មោះក្រុមហ៊ុន ៥USD
            - បង់លេខចុះបញ្ជីពាណិជ្ជកម្ម ៥USD
            - សភាពាជ្ជកម្ម ២០USD
            - ចុះផ្សាយក្នុងព្រឹតិ្តពាណិជ្ជកម្ម  ១០USD
            - ត្រាក្រុមហ៊ុន  ១២USD
            - ចុះផ្សាយក្នុងពាណិជ្ជកម្មព្រឹត្តឹប័ត្ររាជកិច្ច ៥USD
            - មន្ទីរពាណិជ្ជកម្មក្រុង ២០USD
            តម្លៃសរុបនៃការចុះបញ្ជីពាណិកម្ម
១៧៧USD       
            តម្លៃនៃការចុះបញ្ជីពាណិជ្ជកម្មខាងលើនេះ គឺជាតម្លៃទៅតាមផ្លូវច្បាប់តែប៉ុណ្ណោះ ហើយមិនដែលបានអនុវត្តជាក់ស្តែងចំពោះក្រុមហ៊ុនទេ។ ជាធម្មតាអភិបាល ឬ ម្ចាស់ក្រុមហ៊ុនដែលបានមកទំនាក់ទំនងសុំដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មដោយផ្ទាល់ជាមួយមន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម ត្រូវបង់ថ្លៃចុះបញ្ជីពាណិជ្ជកម្ម ចំនួន​៣៧០​USD ទោះជាក្រុមហ៊ុននោះបានបង្កើត ឬ​ ធ្វើសំណុំឯកសារណាមួយដោយខ្លួនឯករួចហើយក៏ដោយ។
-រយៈពេលនៃការចុះបញ្ជីពាណិជ្ជកម្ម (Period of Company Registration)
            ដំណើរការនៃការបំពេញបែបបទដាក់ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម នៅការិយាល័យចុះបញ្ជីពាណិជ្ជកម្មនៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម នាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្មមានការត្រូតពិនិត្យសំណុំឯកសារ និងសម្រេចជាជំហ៊ានៗដូចតទៅៈ

នីតិវិធី នៃសេវាកម្មការចុះបញ្ជីពាណិកម្ម

 







































            ឆ្លងតាមដំណើរការត្រួតពិនិត្យសំណុំឯកសារចុះបញ្ជីពាណិជ្ជកម្ម ចំនួន៨(ប្រាំបី) ដំណាក់កាលដូចមានបង្ហាញជូននៅខាងលើនេះ ត្រូវប្រើរយៈពេលអស់៧ (ប្រាំពី) ថ្ងៃនៃថ្ងៃធ្វើការងារ គិតចាប់តាំងពីថ្ងៃដែលបានដាក់សំណុំឯកសារគ្រប់គ្រាន់ និងពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម ទៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម និង ក្នុងករណីដែលសំណុំឯកសារទាំងនោះ ពុំមានកំហុសអ្វីទាំងអស់ ។ ក៏ប៉ុន្តែតាមការជាក់ស្តែង ដំណើរការនៃការចុះបញ្ជីពាណិជ្ជកម្មនេះ ត្រូវប្រើរយៈពេលអស់ ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការងារ។
១០- វិញ្ញាបនប័ត្រ​ និង​អាជ្ញាប័ណ្ណបើកក្រុមហ៊ុន(Certificate and Approval Principal License)
            វិញ្ញាបនប័ត្រ និង អាជ្ញាប័ណ្ណបើកក្រុមហ៊ុន និងបានចេញឱ្យដោយក្រសួងពាណិជ្ជកម្មសំរាប់រយៈពេល៩៩​(កៅសិបប្រាំបួន)ឆ្នាំ។ ក្នុងករណីផុតអាណត្តិ៩៩ ឆ្នាំ ហើយក្រុមហ៊ុនចង់បន្តដំណើរការតទៅទៀត ក្រុមហ៊ុនត្រូវដាក់ពាក្យសុំបន្តការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មម្តងទៀត។ អភិបាន ឬ ម្ចាស់ក្រុមហ៊ុនត្រូវដាក់តាំងបង្ហាញវិញ្ញាបនប័ត្រនៃការចុះបញ្ជីពាណិជ្ជកម្ម នៅនឹងការិយាល័យរបស់ក្រុមហ៊ុនគ្រប់ពេលវេលា។

1 comment: