Wednesday, January 8, 2014

ការជំរះបញ្ជី និង ស្តារនីតិសម្បទា



ការជំរះបញ្ជី និង ស្តារនីតិសម្បទា

- នីតិវិធីជំរះបញ្ជី

  1. តាមទស្សនវិស័យខ្លះនីតិវិធីនេះ អាចត្រូវបានគេចាត់ទុកថា ជាការដោះស្រាយបញ្ហារវាងម្ចាស់បំណុល។ ជាពិសេសនៅពេលទ្រព្យសម្បត្តិម្ចាស់បំណុលក្ស័យធនក្សមាន មិនគ្រប់ចំនួនបំណុលទេ យុទ្ធសាស្រ្តល្អបំផុតរបស់ម្ចាស់បំណុល គឺត្រូវតែប្រញាប់ចាត់វិធានការឃាត់ទុក និង រឹបអូសទ្រព្យសកម្ម មុនពេលម្ចាស់បំណុលឯទៀតមានឱកាសចាត់វិធានការដូចគ្នានេះ។

     នីតិវិធីជំរះបញ្ជីក្ស័យធន ដែលមានប្រសិទ្ធិភាពនិងតាមលំដាប់ លំដោយលើកឡើងពីបញ្ហារវាងម្ចាស់បំណុលដោយកំណត់នូវ នីតិវិធីរួមសម្រាប់ធ្វើឱ្យមានប្រព្រឹត្តកម្មសមធម៌ ក្នុងចំណោមម្ចាស់បំណុល និង បង្កើនទ្រព្យសកម្មសំរាប់បែងចែកទៅឱ្យម្ចាស់បំណុល។ បញ្ហានេះតែងតែសំរេចបានដោយសារការបងំ្ខឱ្យផ្អាកសមត្ថភាព របស់ម្ចាស់បំណុលក្នុងការប្រើសិទ្ធិ ប្រឆាំង និង​កូនបំណុល និង ការតែងតាំងអ្នកជំរះបញ្ជីឯករាជ្យដែលមានតួនាទីចម្បងក្នុងការបង្កើនតម្លៃទ្រព្យសកម្ម របស់កូនបំណុលមុនពេលបែងចែកទៅម្ចាស់      បំណុល។
-​នីតិវិធីស្តារនីតិសម្បទា
          ក្រៅពីនីតិវិធីជំរះបញ្ជី នីតិវិធីស្តារនីតិសម្បទា ត្រូវបានរៀបចំឡើង ដើម្បីទុកឱកាសសហគ្រាសអាចដកដង្ហើមបាន អាចងើបចេញពីវិបត្តិសាច់ប្រាក់មួយរយៈ ឬ ការជំពាក់បំណុលច្រើនអចិន្រៃ្តយ៍ ហើយបើចាំបាច់ត្រូវផ្តល់ជាធាតុផ្សំ ចាំបាច់ត្រូវផ្តល់ឱកាសឱ្យសហគ្រាស រៀបចំប្រតិបត្តិការ និង ទំនាក់ទំនងជាមួយម្ចាស់បំណុលអាចពេញចិត្ត និងមធ្យោបាយនេះព្រោះតម្លៃ​ ដែលកើតចេញពីការបន្តប្រតិបត្តិការរបស់ សហគ្រាស អាចបង្កើនចំនួនលុយដែលគេទាមទារ។

- ទំនាក់ទំនងរវាងនីតិវិធីជំរះបញ្ជី និង នីតិវិធីស្តារសម្បទា

          ទោះបីជាមានទស្សនៈថា ​នីតិវិធីជំរះបញ្ជីខុសគ្នាពីនីតិវិធីស្តារនីតិសប្បទាក៏ដោយ  ក៏តាមពិតវាមានចំណុចដូចគ្នានិង ពាក់ព័ន្ធគ្នា​មួយចំនួនរវាងនីតិវិធីទាំងនេះ ពីព្រោះវាជាបញ្ហានីតិវិធី និង​ក្របខណ្ឌប្បាប់ ដែលត្រូវដោះស្រាយ។

No comments:

Post a Comment