ព្ររាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
កិច្ជសន្យាការងារ
កិច្ចសន្យានេះត្រូវបានធ្វើឡើងរវាងៈ
ក្រុមហ៊ុន………………co.,
Ltd ដែលប្រតិបត្តិការជាមួយ……………
ដែលមានអាស័យដ្ឋានលេខ………ផ្លូវ………….សង្កាត់……….ខណ្ឌ…………ក្រុងពេញហៅកាត់ថា ភាគីនិយោជក។
និង
លោក/លោស្រីឈ្មោះ…………………អាយុ…….សញ្ជាតិខែ្មរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ………………………ដែលមានអាស័យដ្ឋានរស់នៅបច្ចុប្បន្នផ្ទះលេខ………….ផ្លូវលេខ…………ភូមិ………សង្កាត់……………ខណ្ឌ…………….រាជធានីភ្នំពេញ ហៅកាត់ភាគី និយោជិត។
ភាគីទាំងពីរបានព្រមព្រៀងគ្នាដូចខាងក្រោម៖
ប្រការ១: លក័្ខខ័ណ្ឌទូទៅនៃការងារ
-ភាគី និយោជិត និង
ត្រូវបានទទួលប្រាក់បៀវត្សប្រចាំខែចំនួន………នៅក្នុងកំឡុងពេលនៃការងារសាកល្បងចំនួន
៣ខែ ហើយបន្ទាប់មក នឹង ទទួលបានប្រាក់បៀវត្សប្រចាំខែចំនួន………..រៀងរាល់ខែ។
-ការបើកប្រាក់បៀវត្ស ត្រូវបើកម្តងក្នុងមួយខែ
ជារៀងរាល់ខែគឺនៅថ្ងៃចុងខែនិមួយៗ។
ប្រការ២: ថេរវេលធ្វើការ
-ម៉ោងធ្វើការពីថ្ងៃ……….ដល់………..ចាប់ពីម៉ោង…………ព្រឹកដល់ម៉ោង……ថ្ងៃត្រង់ និងម៉ោង……….រសៀលដល់…………….ល្ងាច។
-ម៉ោងធ្វើការគឺ៤៨ម៉ោងក្នុងមួយសប្តាហ៍ ហើយសំរាកនៅថ្ងៃសៅរ៍ពេលរសៀល។
ម៉ោងធ្វើការគិតជាមធ្យមថិរវេលាប្រចាំថៃ មិនឱ្យលើសពីដប់ម៉ោងក្នុងមួយថ្ងៃ ហើយកុំឱ្យពេលពន្យានោះលើសពីមួយម៉ោងក្នុងមួយថ្ងៃ។
ប្រការ៣: ការចុះនិងការប្រតិបត្តិការកិច្ចសន្យាការងា
កិច្ចសន្យាការងារនេះ គូរភាគីទាំងពីរបានព្រមព្រៀងគ្នា
ដោយមានកំណត់ថិរវេលពិតប្រាកដមិនលើសពីរយៈពេលពីរឆ្នាំឡើយ។
ហើយកិច្ចសន្យានេះអាចបន្តសាជាថ្មីម្តង ឬ ច្រើនដងបាន កាលណាការបន្តសាជាថ្មីនោះមានថិរវេលាមិនលើសពីរឆ្នាំ។
ប្រការ៤: គ្រោះថា្នក់ការងារ
ក្នុងករណីនិយោជិតមានគ្រោះថា្នក់ការងារ នាយកក្រុមហ៊ុន
ត្រូវទទួលខុសត្រូវទទួឡរាប់រងថ្លៃព្យាបាលជម្ងឺទាំងអស់។
ប្រការ៥: ការឈប់សំរាក
-ការឈប់សំរាកប្រចាំសប្តាហ៍ ជាគោលការណ៍ត្រូវបានឈប់នៅថ្ងៃសៅរ៍ពេលរសៀលនិងនៅថ្ងៃអាទិត្យមួយថ្ងៃពេញ។
-ការឈប់សំរាកប្រចំាឆ្នាំ
ជាគោលការណ៍ត្រូវបានឈប់សំរាកប្រចាំឆ្នាំលុះត្រាណាតែធ្វើការបានគ្រប់ចំនួនមួយឆ្នាំ
ទើបអាចមានសិទ្ធិឈប់សំរាក។
ប្រការ៦:ការព្យួរកិច្ចសន្យាការងារ
-ការបិទគ្រឹះក្រុមហ៊ុន ដោយហេតុនិយោជក
បំពេញកាតព្វកិច្ចការពារមាតុភូមិ ឬ ក្នុងរយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា។
-អវត្តមាននៃកម្មករនិយោជិត
ក្នុងពេលត្រូវបំពេញកាតព្វកិច្ចការពារមាតុនិងក្នុងរយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា។
-ពេលអាក់ខានធ្វើការ ដោយហេតុមានគ្រោះថ្នាក់ការងារ ឬ ឱកាសមានជម្ងឺក្នុងវិជ្ជាជីវៈ។
-ការឈប់សំរាកដែលបានអនុញ្ញាតឱ្យ ស្រ្តីជាបុគ្គលិកនិយោជិកក្នុងឱកាសមានគភ៌
និងសំរាលកូនព្រមទាំងមានជម្ងឺបណ្តាលមកពីសំរាលកូន។
-អវត្តមាន នៃកម្មករនិយោជិត
ដែលនិយោជកបានអនុញ្ញាតតាមច្បាប់តាមការព្រមព្រៀងរួម ឬ ការយល់ព្រមរៀងខ្លួន។
-អវត្តមាននៃកម្មករនិយោជិត ក្នុងឱកាសឈប់សំរាក ដោយមានប្រក់ឈ្នួល
ដោយគិតបន្ថែមទាំងថិរវេលាធ្វើដំណើរជា យថាហេតុ។
-ប្រធានសក្តិ ដែលបណ្តាលឱ្យភាគីណាមួយ
បំពេញកាតព្វកិច្ចមិនបានក្នុងរយៈពេលមិនលើសពីបីខែ។
-ពេលណាដែល ក្រុមហ៊ុនជួបការលំបាកផ្នែកសេដ្ឋកិច្ច ឬ សំភារៈធ្ងន់ធ្ងរ ឬ
ការលំបាកជាពិសេសណាមួយ ដែលនាំឱ្យព្យួរសកម្មភាពក្រុមហ៊ុនមិនលើសពី ពីរខែ។
ប្រការ៨: ការរក្សាពត៌មានសំងាត់របស់ក្រុមហ៊ុន
នៅក្នុងអំឡុងពេលបំពេញការងារ
ឬ បញ្ឈប់ពីការងារ ភាគីនិយោជិតមិនមានសិទ្ធិក្នុងការផ្សព្វផ្សាយពត៌មាន សំងាត់
របស់ក្រុមហ៊ុន ឬ ពត៌មានផ្សេងៗ ដែលទាក់ទងទៅនិងការធ្វើជំនួញ ឬ ពត៌មានទាំងឡាយណា ដែល
ក្រុមហ៊ុនចាត់ទុកជាពត៌មានសំងាត់ និង មានសារៈសំខាន់ របស់ក្រុមហ៊ុនទៅឱ្យជនណាម្នាក់ទៀតដឹងឡើយ
ទោះជាចេតនា ឬ អចេតនាក្តី។
ប្រការ៩:ការរំលាយកិច្ចសន្យាការងារ
-ក្នុងករណីដែល
ល័ក្ខខ័ណ្ឌនៃកិច្ចសន្យាការងារ ខុសពីការពិត
បុគ្គលិកនិយោជិតអាចរំលាយកិច្ចសន្យាការងារនោះភ្លាមៗបាន។
-
ក្នុងករណីកិច្ចសន្យាដែលមានរយៈពេលលើសពីមួយឆ្នាំ ត្រូវជូនដំណឹងមុន១៧ថ្ងៃ។ប្រសិនបើគ្មានការជូនដំណឹងមុនទេ
នោះកិច្ចសន្យានេះ ត្រូវបន្តក្នុងថេរវេលាស្មើគ្នា និងថិរវេលា ដែលបានចុះដំបូង ។
ប្រការ១០:មូលហេតុនៃការរំលាយកិច្ចសន្យាការងារ
កិច្ចសន្យាការងារអាចរំលាយបានក្នុងករណីមានកំហុសធ្ងន់ធ្ងរបណ្តាលមកពី៖
កំហុសរបស់និយោជក
-ការប្រើកល្បិបោកបញ្ឆោត
នៅពេលចុះកិច្ចសន្យា។
-ការមិនព្រមបើកប្រាក់បៀវត្សឱ្យទាំងអស់។
-ការយឺតយូរមិនព្រមបើកប្រាក់បៀវត្ស។
-ការជេរប្រមាថ ការកំហែងគំរាមអំពើឃោរឃៅ ឬ ការវាយដំ។
-ការមិនប្រតិបត្តិវិធានការអនាម័យ។
កំហុសបុគ្គលិកនិយោជិត
-ការលួច
ការប្រវ័ញ ការគៃបំបាត់។
-អំពើក្លែងបន្លំក្នុងពេលចុះកិច្ចសន្យា។
-ល្មើសធ្ងន់ធ្ងរចំពោះវិធានការខាងវិន័យសន្តិសុខនិងអនាម័យ។
-ការជេរប្រមាថ ការគំរាម កំហែង អំពើឃោរឃៅ ឬ ការវាយដំ។
-ការញុះញង់បុគ្គលិកឯទៀត ឱ្យប្រព្រឹត្តិកំហុសធ្ងន់ធ្ងរ។
-ការឃោសនាសកម្មភាព ឬ បាតុកម្មនយោបាយក្នុងគ្រឹះស្ថាន។
-ការផ្សព្វផ្សាយពត៌មានសំងាត់
របស់ក្រុមហ៊ុន។
ប្រការ១១: សុពលភាពនៃកិច្ចសន្យា
- កិច្ចសន្យានេះមានសុពលភាព អនុវត្តលើគូរភាគីទាំងពីរ
បានព្រមព្រៀងផ្តិតមេដៃដោយឆន្ទៈសេរី ស្ម័គ្រចិត្ត និង គ្មានការបង្ខិតបង្ខំ
ពីសំណាក់ភាគីណាមួយឡើយ ហើយភាគីទាំងពីជាជនមានសមត្តភាពនិង មានស្មារត្តីត្រឹមត្រូវ។
-កិច្ចសន្យានេះធ្វើឡើងមានចំនួន………ទំព័រ មានចំនួន១៤ប្រការ ធ្វើជាភាសារខ្មែរចំនួន……….ច្បាប់
ដោយតំកល់ទុកនៅភាគី “ក” ចំនួន០១(មួយ)ច្បាប់ ហើយភាគី “ខ” ចំនួន០១(មួយ)ច្បាប់
មេធាវីចំនួន០១(មួយ)ច្បាប់ និងចៅសង្កាត់………០១(មួយ)ច្បាប់។
-កិច្ចសន្យានេះធ្វើនៅថ្ងៃទី……..ខែ…….ឆ្នាំ………ហើយភាគីទាំពីរបានផ្តិមេដៃនៅចំពោះមុខ………របស់……………….។
ធ្វើនៅរាជធានីភ្នំពេញ
ថ្ងៃទី……ខែ…….ឆ្នាំ………
ភាគី (ខ) សាក្សី(ក)
សាក្សី(ខ)
ភាគី(ក)
ស្នាមមេដៃ ស្នាមមេដៃ ស្នាមមេដៃ ស្នាមមេដៃ
ឈ្មោះ………… ឈ្មោះ………… ឈ្មោះ………… ឈ្មោះ…………
ធ្វើនៅរាជធានីភ្នំពេញ
ថ្ងៃទី……ខែ…….ឆ្នាំ………
បានឃើញភាគីទាំពីព្រមពៀងគ្នា
នៅចំពោះមុខមេធាវីពិប្រាកដមែន
មេធាវី