ព្រៈរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រៈមហាក្សត្រ
6
តួនាទី, ភារកិច្ចរបស់មេធាវីក្រុមហ៊ុន
ដើម្បីធ្វើឲ្យប្រាកដប្រជាថា
ដំណើរការអាជីវកម្មដីធ្លី របស់ក្រុមហ៊ុន ទទួលបាននូវការប្រឹក្សា
ឬយោបល់ណែនាំលើជំនាញពិសេសខាងផ្លូវច្បាប់ប្រកប ដោយប្រសិទ្ធភាព និរន្តរភាព
ដែលបានធ្វើឡើង និងគិតគូរយ៉ាងច្បាស់លាស់ក្នុងទំរង់គតិយុត្ត នាពេលបច្ចុប្បន្ន
និងអនាគត និងដើម្បីធានាថា រាល់ប្រត្តិការអាជីវកម្មដីធ្លី
អនុលោមតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានា ដែលកំពុងស្ថិតនៅជាធរមាន
របស់ព្រៈរាជាណាចក្រកម្ពុជានិង អនុស្សរណៈ កិច្ចព្រមព្រៀង កិច្ចសន្យា ឧបសម្ព័ន្ធ
និងលិខិតបទដ្ឋាននានា ដែលក្រុមហ៊ុនបាន បង្កើតឡើង ជាមួយភាគីជាដីគូរ របស់ខ្លួននោះ មេធាវី មានតួរនាទី និងភារកិច្ចដូចខាងក្រោម;
១- ដំណោះស្រាយរាល់វិវាទទាំងឡាយ
ដែលកើតមានឡើងលើបញ្ហាទំនាស់ដីធ្លីទាំងក្នុងប្រពន្ធ័តុលាការ ទាំងក្រៅប្រពន្ធ័តុលាការ
ឲ្យមានប្រសិទ្ធភាពខ្ពស់។
២- ទំនាក់ទំនង សំរបសំរួលជាមួយស្ថាប័នមានសមត្ថិកិច្ច
និងអាជ្ញាធរដែនដី លើតំបន់អាជីវកម្មដីធ្លីរបស់ក្រុមហ៊ុន ដើម្បីឲ្យដឹងអំពីពត័មាន
និងហេតុផលប៉ះពាល់ទាំងឡាយ ដែលអាចកើតមានឡើងជាយថាហេតុ បណ្តាលមកពីការតវ៉ា
ទាមទារកម្មសិទ្ធដីធ្លី និងការរំលោភបំពានយ៉ាងអនាធិបតេយ្យលើដីធ្លីពីសំណាក់តតិយជន។
៣-
ធ្វើរាល់ពាក្យបណ្តឹងទាំងឡាយទៅគ្រប់ស្ថាប័នមានសមត្ថិកិច្ច អាជ្ញាធរដែនដី
និងតុលាការគ្រប់ជាន់ថ្នាក់ លើដីធ្លីដែលកំពុងមានវិវាទ។
៤- ធ្វើអនុស្សរណៈ កិច្ចព្រមព្រៀង កិច្ចសន្យា ឧបសម្ព័ន្ធទិញ លក់ដីធ្លីនិង
លិខិតបទដ្ឋាននានា រវាងក្រុមហ៊ុន និង ជាមួយភាគីជាដៃគូររបស់ខ្លួន។
៥- ធ្វើការពិនិត្យ និងការរំលឹកចំពោះសុពលភាព នៃការផុតកំណត់កិច្ចសន្យា
ការបន្តកិច្ចសន្យា ដំណាក់ការទូទាត់ប្រាក់ ដើម្បីឲ្យភាគីពាក់ពាន័្ធ
ឬក្រុមហ៊ុនបានដឹងមុន។
៦- ផ្តល់ការប្រឹក្សាច្បាប់ និងនិតិវិធីលើដំណោះស្រាយដីធ្លីទាំងឡាយដល់ប្រធាន
អនុប្រធាន គំរោងដីធ្លី
និងនាយកដ្ឋានផ្សេងទៀតនៃក្រុមហ៊ុន(ប្រសិនបើមានការសុំប្រឹក្សាយោប់ច្បាប់)។
៧- ធ្វើការសិក្សាស្រាវជ្រាវច្បាប់ និងច្បាប់ដែលនឹងត្រូវតាក់តែងឡើងនាពេលអនាគត
ហើយធ្វើការវិភាគ ផ្តល់ការប្រឹក្សា ឬ
យោបល់ណែនាំដល់ប្រធានប្រឹក្សាភិបាលនិងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
អំពីផលប៉ះពាល់ ឬការប៉ះពាល់ផ្សេងៗ មកលើកិច្ចដំណើរការអាជីវកម្មដីធ្លីរបស់ក្រុមហ៊ុន
ទាំងការរំលោភកម្មសិទ្ធបញ្ញា និងម៉ាកពាណិជ្ជនាម។
៨-
សិក្សាយល់ដឹងអំពីរចនាសម្ពន័្ធរបស់រដ្ឋាភិបាល ថាតើប្រពន្ធ័ដំណើរការ និងអនាគត
អំពីផលប៉ះពាល់មក លើអាជីវកម្មដីធ្លីរបស់ក្រុមហ៊ុន។
៩- ការត្រួតពិនិត្យមើលរាល់បទបញ្ញាត្តិផ្សេងៗ និងនិតិវិធី
ដើម្បីជៀសវៀងផលប៉ះពាល់ណាមួយមកលើអាជីវកម្មដីធ្លី ដែលណែនាំ អោយក្រុមហ៊ុនខាត់បងនូវកិត្តិយស និងព្យសនកម្ម
ដែលបណ្តាលមក ពីការផ្សព្វផ្សាយ ពាណិជ្ជកម្ម សេចក្តីថ្លែងការណ៏ ការប្រកាស ឬការប្រកាស
ឬការបោះពុម្ភផ្សាយ…..។ល។
ភ្នំពេញថ្ងៃទី៩ ខែឆ្នូ
ឆ្នាំ២០១៣
ហត្ថលេខា
កាន សីហា
No comments:
Post a Comment