ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
៣៣៣
កិច្ចសន្យាជួលផ្ទះ
កិច្ចសន្យាជួលនេះធ្វើឡើងរវាងៈ
លោក……………..អាយុ……….ឆ្នាំមុខរបរ……….កាន់អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរលេខ…………………..ចុះថ្ងៃទី……………………ជាម្ចាស់កម្មសិទ្ធិផ្ទះលេខ……………………ផ្លូវ………….សង្កាត់………………….ខណ្ឌ………….រាជធានីភ្នំពេញ បច្ចុប្បន្នបានទីលំនៅ ផ្ទះលេខ…….ផ្លូវ.........សង្កាត់…………ខណ្ឌ……..រាធានីភ្នំពេញ
ជាម្ចាស់ផ្ទះហៅកាត់ថាភាគី “ក”
។
និង
លោក………………អាយុ…….ឆ្នាំមុខរបរ………កាន់អត្តសញ្ញាណបណ័្ណសញ្ជាតិខ្មែរលេខ……………….ចុះថ្ងៃទី…………………ជាអ្នកជួលផ្ទះ និង សំភារៈ បច្ចុប្បន្នមានទីលំនៅផ្ទះលេខ………………ផ្លូវ………………..សង្កាត់………………….ខណ្ឌ………….រាជធានីភ្នំពេញ
ជាអ្នកជួលផ្ទះហៅកាត់ថាភាគី “ខ”
។
កម្មវត្ថុៈ ជួលផ្ទះលេខ………..ផ្លូវ……….ភូមិ…………សង្កាត់………………ខណ្ឌ………..រាជធានីភ្នំពេញ មានទំហំទទឹង………ជំរៅ…………ជាន់ក្រោម សំរាប់…………………. ………………………….។
យោងៈ -វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនៈវត្ថុលេខ………………………ចុះថ្ងៃទី…………..
-បញ្ជីរាយឈ្មោះសភារៈចុះថ្ងៃទី……………………………………….។
ភាគីទាំងពីរបានព្រមព្រៀងគ្នាដូចប្រការទាំងឡាយបានចែងខាងក្រោម ៖
ប្រការ ១: ភាគី “ក” យល់ព្រមជួលផ្ទះជាន់ក្រោម(អឺសូន្យ)ដែលមានទីតាំងស្ថិតនៅផ្ទះលេខ……………..ផ្លូវ………ភូមិ……..សង្កាត់…………..ខណ្ឌ……….រាជធានីភ្នំពេញ មានទំហំទទឹង………………ជំរៅបណ្តោយ………………..វិញ្ញាបនប័ត្រសំគាល់អចលនៈវត្ថុលេខ
……………………….. ចុះថ្ងៃទី……..ខែ…………….ឆ្នាំ២០១៣ ឱ្យភាគី “ខ”សំរាប់……………រយៈពេល…………………គិតចាប់ពីថ្ងៃទី…………….ខែ………ឆ្នាំ…………….ដល់ថ្ងៃទី…….ខែ…….ឆ្នាំ……………………….។
ប្រការ២:
-ភាគី
“ក”យល់ព្រមជួលផ្ទះឱ្យទៅភាគី “ខ” ក្នុង១ខែតំលៃ……..ដុល្លា។
-ភាគី “ខ” យល់ព្រមជួលផ្ទះឱ្យភាគី “ក”
ក្នុង១ខែតំលៃ…….ដុល្លារ។
-ប្រាក់ថ្លៃឈ្នួលផ្ទះភាគី“ខ”យល់ព្រមបង់រៀងរាល់ដើមខែគឺនៅថ្ងៃទី………………នៃដើមខែនីមួយៗឱ្យបានទៀងទាត់តៅឱ្យភាគី “ក”។
-ក្នុងករណីភាគី “ខ” មានការអាក់ខានមិនព្រមបង់ថ្លៃឈ្នួលផ្ទះ
ក្នុងរយៈពេល………………ថ្ងៃគិតពីថ្ងៃដែលត្រូវប់នោះ ភាគី “ក”
មានសិទ្ធិបឈ្ឈប់ការជួលផ្ទះនេះមុនពេលបញ្ចប់កិច្ចសន្យាបាន។
ប្រការ៣:
-ភាគី “ខ”យល់ព្រមកក់ប្រាក់ថ្លៃជួលផ្ទះចំនួន………….ខែ
ដែលមានចំនួនទឹកប្រាក់………………(…………………ដុល្លារអាមេរិក)
ភាគី “ក”និង ភាគី “ខ” ឯកភាពគ្នាទូទាត់ប្រាក់ថ្លៃឈ្នួលផ្ទះរយៈពេល…………ខែចុងក្រាយពេលចប់កិច្ចសន្យានេះ។
-ភាគី “ខ” បឈ្ឈប់ការជួលផ្ទះមុនពេលបញ្ចប់កិច្ចសន្យាមូលហេតុបណ្តោលមកពីកំហុសភាគី
“ខ” នោះប្រាក់កក់ចំនួន…………(………………….ដុល្លាអាមេរិក)នេះត្រូវបានប្រគល់ទៅឱ្យភាគី
“ក”ដោយស្វ័យប្រវត្តិនិងគ្មានការតវ៉ាឡើយ។
-ភាគី “ក” បឈ្ឈប់ការជួលផ្ទះមុនពេលបញ្ចប់កិច្ចសន្យាមូលហេតុបណ្តោលមកពីកំហុសភាគី
“ក” នោះប្រាក់កក់ចំនួន…………(………………….ដុល្លាអាមេរិក)នេះត្រូវបានប្រគល់ទៅឱ្យភាគី
“ខ”វិញដោយស្វ័យប្រវត្តិនិងគ្មានការតវ៉ាឡើយនិងត្រូវសងជំងឺចិត្តចំនួន…………..អាស្រ័យទៅលើការខូចខាតរបស់ភាគី “ក” ។
ប្រការ៤:
-ភាគី “ខ”
ត្រូវទទួលខុសត្រូវក្នុងការរត់ការច្បាប់ដើម្បីសុំ…………..ជាបន្ទុករបស់ភាគី
“ខ” ទាំងស្រុង។
-ភាគី “ខ”
ត្រូវទទួលខុសត្រូវបន្ទុកបង់ថ្លៃទឹក ភ្លើង សំរាម ពន្ធថ្លៃឈ្នួលផ្ទះ ជូនរដ្ឋ
និងសេវាផ្សេងៗ ទៀតក្នុងអាណត្តិនៃការជួលផ្ទះរបស់ខ្លួន។
ប្រការ៥:
- ភាគី “ខ” ត្រូវទទួលខុសចំពោះបរិវេណផ្ទះ
ដែលខ្លួនជួល ក្នុងករណីមានព្យសនៈកម្មណាមួយកើតឡើងដោភាគី “ខ” ជាអ្នកបង្កឡើងនោះភាគី
“ខ” ត្រូវទទួលខុសត្រូវចំពោះសំណងទៅតាមការខូចខាតជាក់ស្តែងមកលើភាគី “ក” ។
-
ភាគី “ខ” មិនទទួលខុសចំពោះបរិវេណផ្ទះដែលខ្លួនជួល ក្នុងករណី
ដែលបណ្តាលមកពីករណីប្រធានសក្តិ ឬ បណ្តាលមកពីភាគី “ក” នោះភាគី “ខ”
មិនត្រូវទទួលខុសត្រូវចំពោះសំណងនៃការខូចខាតឡើយ ។
ប្រការ៦:
-ករណីភាគី “ខ” ចង់កែលំអផ្ទះ ដែលខ្លួនជួលនេះក្នុងទ្រង់ទ្រាយតូចក្តីធំក្តី
ឬ ចង់រុះរើធ្វើអ្វីមួយនៅក្នុងផ្ទះត្រូវជូនដំណឹង ឬ ទៅពិភាក្សាជាមួយភាគី “ក”
ជាមុនសិនបើភាគី “ក”អនុញ្ញាតិទើបភាគី “ខ” អាចធ្វើការកែលំអផ្ទះនេះបាន។
- ករណីភាគី “ខ” ចង់ជួលផ្ទះរបស់ភាគី “ក”
បន្តទៅឱ្យភាគីទី “៣” ទៀតគឺភាគី “ក” អនុញ្ញាត ប៉ុន្តែត្រូវប្រាប់ដំណឹងឱ្យភាគី “ក”
បាដឹងជាមុន។
- ករណីភាគី “ខ” ចង់បឈ្ឈប់ការជួលផ្ទះមុនពេលបញ្ចប់កិច្ចសន្យា
ត្រូវឱ្យដំណឹងមកភាគី “ក” ក្នុងរយៈពេល………….ខែមុន។
- ករណីភាគី “ក” ចង់បឈ្ឈប់ការជួលផ្ទះមុនពេលបញ្ចប់កិច្ចសន្យា
ត្រូវឱ្យដំណឹងមកភាគី “ក” ក្នុងរយៈពេល………….ខែមុន។
ប្រការ៧: ភាគី “ខ” ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំស្រុង
ក្នុងករណីយកផ្ទះ ដែលខ្លួនជួលនេះទៅប្រព្រត្តឹអំពើខុសច្បាប់។
ប្រសិនបើមានករណីនេះកើតឡើងភាគី “ក” មានសិទ្ធិរំលាយកិច្ចសន្យាជួលផ្ទះនិងសំភារៈមុនអាណត្តិនៃកិច្ចសន្យាជួលនេះបាន
ហើយភាគី “ក” មានសិទ្ធិរឹបអូសយកប្រាក់កក់ទាំងអស់ ដោយមិនប្រគល់ឱ្យភាគី “ខ” វិញឡើយ។
ប្រការ៨:
-ចំពោះសំភារៈដូចមានរាយឈ្មោះក្នុងបញ្ជីចុះថ្ងៃទី…….ខែ…….ឆ្នាំ……….ដែលភាគី “ខ”
បានជួលពីភាគី “ក” សំរាប់………………….គឺមានតំលៃជាទឹកប្រាក់ចំនួន……….ដុល្លារ។
-ចំពោះសំភារៈដែលភាគី “ខ” នៅក្នុងផ្ទះជួលនេះមានការខូចខាត ឬ
បាត់បង់ក្នុងករណីក្នុងអាណត្តិនៃការជួល របស់ភាគី “ខ” ត្រូវសងប្រាក់ថ្លៃសំភារៈ
ដែលខូចខាត ឬ បាត់បង់នោះមកឱ្យភាគី “ក” វិញទៅតាមតំលៃទីផ្សារជាក់ស្តែង។
ប្រការ៩: នៅពេលកិច្ចសន្យាត្រូវបានបញ្ចប់ទៅតាមកាលកំណត់ ឬ
ការបញ្ចប់កិច្ចសន្យាមុនកាលកំនត់ ដោយកំហុសរបស់ភាគី “ខ” គឺភាគី “ខ” ត្រូវប្រគល់ផ្ទះនិងសភារៈនៅក្នុងផ្ទះជួលគ្រប់ចំនួនមកឱ្យភាគី
“ក” វិញ។ ក្នុងករណីភាគី “ខ” មិនព្រមប្រគល់ផ្ទះ និង សភារៈ ដែលបានជួលមកឱ្យភាគី “ក”
វិញនោះភាគី “ក” មានសិទ្ធិចាក់សោរទ្វារយកទីតាំងផ្ទះនិងសំភារៈជួលនោះមកវិញតែម្តង
ដោយគ្មានគារព្យាពេលោឡើយទោះបីមានការស្នើសុំពីភាគី “ខ”ក៏ដោយ។
ប្រការ១០: ភាគី “ខ” ធានាប្រគល់ផ្ទះ និងសំភារៈជូនទៅភាគី “ក”
វិញយ៉ាងត្រឹមត្រូវនៅពេលចប់កិច្ចសន្យាជួលដោយធានានូវលក្ខណៈពេញលេញនៃផ្ទះ និង សំភារៈទាំងមូល។
ប្រការ១១: ក្នុងករណីមានការមិនចុះសំរុងគ្នាក្នុងប្រការណាមួយ
នៅពេលអនុវត្តកិច្ចសន្យាភាគីទាំងពីរ ត្រូវសំរបសំរួលគា្នជាមុនសិន។ បើអស់លទ្ធិភាពហើយ
ភាគីទាំងពីរត្រូវតែដោះស្រាយគ្នាទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ១២: ភាគីទាំពីរត្រូវតែគោរព និង
អនុលោមឱ្យបានសមស្របតាមខ្លឹមសារនៃប្រការ ដែលបានចែងក្នុងកិច្ចសន្យានេះ ។
-ភាគីទាំងពីរបានអាន និងឯកភាពទៅតាមខ្លឹមសារ
នៃកិច្ចសន្យានេះទាំងស្រុងដោយគ្មានការបង្ខិតបង្ខំឡើយ ហើយបានយល់ព្រមផ្តិតស្នាមមេដៃ
ទុកជាភស្តុតាងចំពោះមុខច្បាប់។
ប្រការ១៣: កិច្ចសន្យានេះធ្វើឡើងមានចំនួន………ទំព័រ
មានចំនួន១៤ប្រការ ធ្វើជាភាសារខ្មែរចំនួន……….ច្បាប់
ដោយតំកល់ទុកនៅភាគី “ក” ចំនួន០១(មួយ)ច្បាប់ ហើយភាគី “ខ” ចំនួន០១(មួយ)ច្បាប់
មេធាវីចំនួន០១(មួយ)ច្បាប់។
ប្រការ១៤: កិច្ចសន្យានេះមានសុពលភាពចាប់ពីថ្ងៃចុះហត្តលេខា ឬ
ផ្តិតមេដៃនេះតទៅ។
ធ្វើនៅថ្ងៃទី………..ខែ………..ឆ្នាំ…………..
ស្នាមមេដៃស្តាំ សាក្សី សាក្សី ស្នាមមេដៃស្តាំ
អ្នកជួលភាគី “ខ” អ្នកជួល
ម្ចាស់កម្មសិទ្ធិ ម្ចាស់កម្មសិទ្ធិភាគី “ខ”
ឈ្មោះ……………. ឈ្មោះ……………. ឈ្មោះ……………. ឈ្មោះ…………….
បានឃើញនិងបញ្ជាក់ថា
កិច្ចសន្យាលោក………..និងលោ…….
ធ្វើឡើងដោយស្ម័គ្រចិត្តនិងបានផ្តស្នាម
មេដៃនៅចំពោះមុខមេធាវីពិតប្រាកដមែន។
ធ្វើរាជធានីភ្នំពេញ
ថ្ងៃទី……ខែ………ឆ្នាំ……
មេធាវី
thanks
ReplyDelete