Tuesday, December 17, 2013

កិច្ចសន្យាការងារ

ព្ររាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


កិច្ជសន្យាការងារ

កិច្ចសន្យានេះត្រូវបានធ្វើឡើងរវាងៈ

          ក្រុមហ៊ុន………………co., Ltd ដែលប្រតិបត្តិការជាមួយ……………​ ដែលមានអាស័យដ្ឋានលេខ………ផ្លូវ………….សង្កាត់……….ខណ្ឌ…………ក្រុងពេញហៅកាត់ថា ភាគីនិយោជក
និង

          លោក/លោស្រីឈ្មោះ…………………អាយុ…….សញ្ជាតិខែ្មរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ………………………ដែលមានអាស័យដ្ឋានរស់នៅបច្ចុប្បន្នផ្ទះលេខ………….ផ្លូវលេខ…………ភូមិ………សង្កាត់……………ខណ្ឌ…………….រាជធានីភ្នំពេញ ហៅកាត់ភាគី និយោជិត

ភាគីទាំងពីរបានព្រមព្រៀងគ្នាដូចខាងក្រោម៖

ប្រការ១: លក័្ខខ័ណ្ឌទូទៅនៃការងារ
          -ភាគី និយោជិត និង ​ត្រូវបានទទួលប្រាក់បៀវត្សប្រចាំខែចំនួន………នៅក្នុងកំឡុងពេលនៃការងារសាកល្បងចំនួន ៣ខែ ហើយបន្ទាប់មក នឹង ទទួលបានប្រាក់បៀវត្សប្រចាំខែចំនួន………..រៀងរាល់ខែ។
          -ការបើកប្រាក់បៀវត្ស ត្រូវបើកម្តងក្នុងមួយខែ ជារៀងរាល់ខែគឺនៅថ្ងៃចុងខែនិមួយៗ។

ប្រការ២: ថេរវេលធ្វើការ
          -ម៉ោងធ្វើការពីថ្ងៃ……….ដល់………..ចាប់ពីម៉ោង…………ព្រឹកដល់ម៉ោង……ថ្ងៃត្រង់ និងម៉ោង……….រសៀលដល់…………….ល្ងាច។
          -ម៉ោងធ្វើការគឺ៤៨ម៉ោងក្នុងមួយសប្តាហ៍ ​ហើយសំរាកនៅថ្ងៃសៅរ៍ពេលរសៀល។ ម៉ោងធ្វើការគិតជាមធ្យមថិរវេលាប្រចាំថៃ មិនឱ្យលើសពីដប់ម៉ោងក្នុងមួយថ្ងៃ ហើយកុំឱ្យពេលពន្យានោះលើសពីមួយម៉ោងក្នុងមួយថ្ងៃ។

ប្រការ៣: ការចុះនិងការប្រតិបត្តិការកិច្ចសន្យាការងា
          កិច្ចសន្យាការងារ​នេះ គូរភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយមានកំណត់ថិរវេលពិតប្រាកដមិនលើសពីរយៈពេលពីរឆ្នាំឡើយ។ ហើយកិច្ចសន្យានេះអាចបន្តសាជាថ្មីម្តង ឬ ច្រើនដងបាន កាលណាការបន្តសាជាថ្មីនោះមានថិរវេលាមិនលើសពីរឆ្នាំ។

ប្រការ៤: គ្រោះថា្នក់ការងារ
          ក្នុងករណីនិយោជិតមានគ្រោះថា្នក់ការងារ នាយកក្រុមហ៊ុន ត្រូវទទួលខុសត្រូវទទួឡរាប់រងថ្លៃព្យាបាលជម្ងឺទាំងអស់។

ប្រការ៥: ការឈប់សំរាក
          -ការឈប់សំរាកប្រចាំសប្តាហ៍ ជាគោលការណ៍ត្រូវបានឈប់នៅថ្ងៃសៅរ៍ពេលរសៀលនិងនៅថ្ងៃអាទិត្យមួយថ្ងៃពេញ។
          -ការឈប់សំរាកប្រចំាឆ្នាំ ជាគោលការណ៍ត្រូវបានឈប់សំរាកប្រចាំឆ្នាំលុះត្រាណាតែធ្វើការបានគ្រប់ចំនួនមួយឆ្នាំ ទើបអាចមានសិទ្ធិឈប់សំរាក។

ប្រការ៦:ការព្យួរកិច្ចសន្យាការងារ
          -ការបិទគ្រឹះក្រុមហ៊ុន ដោយហេតុនិយោជក បំពេញកាតព្វកិច្ចការពារមាតុភូមិ ឬ ក្នុងរយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា។
          -អវត្តមាននៃកម្មករនិយោជិត ក្នុងពេលត្រូវបំពេញកាតព្វកិច្ចការពារមាតុនិងក្នុងរយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា។
          -ពេលអាក់ខានធ្វើការ ដោយហេតុមានគ្រោះថ្នាក់ការងារ ឬ ​ឱកាសមានជម្ងឺក្នុងវិជ្ជាជីវៈ។
          -ការឈប់សំរាកដែលបានអនុញ្ញាតឱ្យ ស្រ្តីជាបុគ្គលិកនិយោជិកក្នុងឱកាសមានគភ៌ និង​សំរាលកូនព្រមទាំងមានជម្ងឺបណ្តាលមកពីសំរាលកូន។
          -អវត្តមាន នៃកម្មករនិយោជិត ដែលនិយោជកបានអនុញ្ញាតតាមច្បាប់តាមការព្រមព្រៀងរួម ឬ ការយល់ព្រមរៀងខ្លួន។
          -អវត្តមាននៃកម្មករនិយោជិត​ ក្នុងឱកាសឈប់សំរាក ដោយមានប្រក់ឈ្នួល ដោយគិតបន្ថែមទាំងថិរវេលាធ្វើដំណើរជា យថាហេតុ។
          -ប្រធានសក្តិ ដែលបណ្តាលឱ្យភាគីណាមួយ បំពេញកាតព្វកិច្ចមិនបានក្នុងរយៈពេលមិនលើសពីបីខែ។
          -ពេលណាដែល ក្រុមហ៊ុនជួបការលំបាកផ្នែកសេដ្ឋកិច្ច ឬ​ សំភារៈធ្ងន់ធ្ងរ ឬ ការលំបាកជាពិសេសណាមួយ ដែលនាំឱ្យព្យួរសកម្មភាពក្រុមហ៊ុនមិនលើសពី ពីរខែ។

ប្រការ៨: ការរក្សាពត៌មានសំងាត់របស់ក្រុមហ៊ុន
        នៅក្នុងអំឡុងពេលបំពេញការងារ​ ឬ​ បញ្ឈប់ពីការងារ ភាគីនិយោជិតមិនមានសិទ្ធិក្នុងការផ្សព្វផ្សាយពត៌មាន សំងាត់ របស់ក្រុមហ៊ុន ឬ​ ពត៌មានផ្សេងៗ ដែលទាក់ទងទៅនិងការធ្វើជំនួញ ឬ​ ពត៌មានទាំងឡាយណា ដែល ក្រុមហ៊ុនចាត់ទុកជាពត៌មានសំងាត់ និង មានសារៈសំខាន់ របស់ក្រុមហ៊ុនទៅឱ្យជនណាម្នាក់ទៀតដឹងឡើយ ទោះជាចេតនា ឬ      អចេតនាក្តី។

ប្រការ៩:ការរំលាយកិច្ចសន្យាការងារ
          -​ក្នុងករណីដែល ល័ក្ខខ័ណ្ឌនៃកិច្ចសន្យាការងារ ខុសពីការពិត បុគ្គលិកនិយោជិតអាចរំលាយកិច្ចសន្យាការងារនោះភ្លាមៗបាន។
          -​ ក្នុងករណីកិច្ចសន្យាដែលមានរយៈពេលលើសពីមួយឆ្នាំ ត្រូវជូនដំណឹងមុន១៧ថ្ងៃ។ប្រសិនបើគ្មានការជូនដំណឹងមុនទេ នោះកិច្ចសន្យានេះ ត្រូវបន្តក្នុងថេរវេលាស្មើគ្នា និងថិរវេលា ដែលបានចុះដំបូង ។
ប្រការ១០:មូលហេតុនៃការរំលាយកិច្ចសន្យាការងារ
        កិច្ចសន្យាការងារអាចរំលាយបានក្នុងករណីមានកំហុសធ្ងន់ធ្ងរបណ្តាលមកពី៖
កំហុសរបស់និយោជក
          -ការប្រើកល្បិបោកបញ្ឆោត នៅពេលចុះកិច្ចសន្យា។
          -ការមិនព្រមបើកប្រាក់បៀវត្សឱ្យទាំងអស់។
          -ការយឺតយូរមិនព្រមបើកប្រាក់បៀវត្ស។
          -ការជេរប្រមាថ ការកំហែងគំរាមអំពើឃោរឃៅ ឬ ការវាយដំ។
          -ការមិនប្រតិបត្តិវិធានការអនាម័យ។
កំហុសបុគ្គលិកនិយោជិត
        -ការលួច ការប្រវ័ញ ការគៃបំបាត់។
        -អំពើក្លែងបន្លំក្នុងពេលចុះកិច្ចសន្យា។
        -ល្មើសធ្ងន់ធ្ងរចំពោះវិធានការខាងវិន័យ​សន្តិសុខនិង​អនាម័យ។
          -ការជេរប្រមាថ ការគំរាម កំហែង អំពើឃោរឃៅ ឬ ការវាយដំ។
          -ការញុះញង់បុគ្គលិកឯទៀត​ ឱ្យប្រព្រឹត្តិកំហុសធ្ងន់ធ្ងរ។
          -ការឃោសនាសកម្មភាព ឬ បាតុកម្មនយោបាយក្នុងគ្រឹះស្ថាន។
          -ការផ្សព្វផ្សាយពត៌មានសំងាត់ របស់ក្រុមហ៊ុន។
ប្រការ១១: សុពលភាពនៃកិច្ចសន្យា
          - កិច្ចសន្យានេះមានសុពលភាព អនុវត្តលើគូរភាគីទាំងពីរ បានព្រមព្រៀងផ្តិតមេដៃដោយឆន្ទៈ​សេរី ស្ម័គ្រចិត្ត និង​ គ្មានការបង្ខិតបង្ខំ ពីសំណាក់ភាគីណាមួយឡើយ ហើយភាគីទាំងពីជាជនមានសមត្តភាព​និង មានស្មារត្តីត្រឹមត្រូវ។
          -កិច្ចសន្យានេះធ្វើឡើងមានចំនួន………ទំព័រ មានចំនួន១៤ប្រការ ធ្វើជាភាសារខ្មែរចំនួន……….ច្បាប់ ដោយតំកល់ទុកនៅភាគី “ក” ចំនួន០១(មួយ)ច្បាប់ ហើយភាគី “ខ” ចំនួន០១(មួយ)ច្បាប់ មេធាវីចំនួន០១(មួយ)ច្បាប់ និង​ចៅសង្កាត់………០១(មួយ)ច្បាប់។
          -​​កិច្ចសន្យានេះធ្វើនៅថ្ងៃទី……..ខែ…….ឆ្នាំ………ហើយភាគីទាំពីរបានផ្តិមេដៃនៅចំពោះមុខ………របស់……………….

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី……ខែ…….ឆ្នាំ………

        ភាគី (ខ)                     សាក្សី(ក)                      សាក្សី(ខ)                       ភាគី(ក)
       ស្នាមមេដៃ                  ស្នាមមេដៃ                    ស្នាមមេដៃ                    ស្នាមមេដៃ


   ឈ្មោះ…………                 ឈ្មោះ…………            ឈ្មោះ…………        ឈ្មោះ…………

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី……ខែ…….ឆ្នាំ………
បានឃើញភាគីទាំពីព្រមពៀងគ្នា
នៅចំពោះមុខមេធាវីពិប្រាកដមែន

មេធាវី

4 comments:

  1. អរគុណហើយ ពិតជាពិបាករកណាស់នៅពេលយើងត្រូវការវា

    ReplyDelete
  2. អរគុណដែលបានចែករំលែកចំនេះដឹង

    ReplyDelete
  3. Thank for your posting, Make it easy to find it and learn about it.

    ReplyDelete